khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកខេត្ត
     
    ចែករំលែក ៖


    នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនដល់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្ថិតនៅសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្ត និងក្រុមយុវជនស្រលាញ់សន្តិភាព។
    អំណោយដែលនាំយកទៅប្រគល់ជូនដល់រដ្ឋបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត នាពេលនោះរួមមាន៖
    ១-ថ្នាំពេទ្យចំនួន ១៤មុខ ស្មើនឹង១៩០កេស
    ២-សម្លៀកបំពាក់ចំនួន ២៩កេស
    ៣-មួកចំនួន ០២កេស
    ៤-ម៉ាស់ចំនួន ០៨កេស
    ៥-កាបូបចំនួន ០១កេស
    សរុបចំនួន ២៣០កេស ដែលគិតជាទឹកប្រាក់សរុបចំនួន ៣០៦,៦៥២ដុល្លារអាមេរិក។
    ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ថ្នាំពេទ្យចំនួន ០៨មុខ ស្មើនឹង៦០កេស ដែលគិតជាទឹកប្រាក់សរុប ៨១,០០០ដុល្លារអាមេរិក។
    អំណោយដ៏ថ្លៃថ្លាខាងលើនេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ដែលផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។
    ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។
    ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លាដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់អំណោយទាំងអស់នេះ ពិតជាបានជួយសម្រាលបន្ទុកដល់រដ្ឋបាលខេត្ត ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត ជាពិសេសបានជួយដល់អ្នកជំងឺ និងជនងាយរងគ្រោះយ៉ាងពិតប្រាកដ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្បូងឃ្មុំ និងក្រុងសួង ខេត្តត្បួងឃ្មុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹលនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន